ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលអ្នកមិនអាចយកមកប៉ះត្រូវមុខអ្នកឡើយ។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរប្រើសាប៊ូដុសខ្លួនមកដុសលើមុខអ្នកទេ ទោះបីជាវាមានជាតិទឹកដោះគោក៏ដោយ ព្រោះស្បែកមុខអ្នកស្តើង បើអ្នកប្រើសាប៊ូដុសខ្លួនមកលាងមុខ នឹងកាត់មុខអ្នកខ្លាំងណាស់ ធ្វើឲ្យមុខអ្នកខ្ទេចជាមិនខានឡើយ។
  2. អ្នកក៏មិនគួរយកទឹកក្រូចឆ្មាមកលាបលើមុខអ្នកដែរ ព្រោះក្នុងនោះមានសារធាតុដែលអាចធ្វើឲ្យមុខអ្នកកើតមានបញ្ហាយ៉ាងងាយ ដោយអាចនឹងពិបាកព្យាបាលខ្លាំងណាស់។
  3. អ្នកមិនគួរងូតទឹកក្តៅទេ ព្រោះចំហាយនៃទឹកក្តៅ អាចប៊ឺតជាតិទឹកលើមុខអ្នក ដោយធ្វើឲ្យស្បែកមុខអ្នកប្រែជាស្ងួត ហើយប្រេងលើមុខនឹងគ្មានលំនឹងឡើយ។ ដូចនេះ អ្នកគួរតែប្រើទឹកធម្មតាដើម្បីងូតបានហើយ។
  4. អ្នកមិនគួរប្រើថ្នាំដុសធ្មេញមកលាបលើមុខអ្នកទេ ព្រោះវាអាចធ្វើឲ្យមុខអ្នកឡើងមុនបាន។ ជាហេតុដែលអាចធ្វើឲ្យកើតមានស្នាមលើមុខបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  5. ស្ករក៏មិនគួរលាបលើមុខដែរ ព្រោះវាអាចកាត់មុខអ្នកឲ្យប្រែជាស្តើងបាន។ ដូចនេះ អ្នកគួរតែចៀសកុំប្រើឲ្យសោះ។
  6. អាកុល ក៏មិនគួរប្រើលើមុខដែរ ព្រោះវាអាចធ្វើឲ្យមុខអ្នកស្ងួត ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍ឈឺបាន។ ជាពិសេស​ធ្វើឲ្យរន្ធញើសអ្នករបួសផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើរបស់ផ្សេងៗមកលាបលើមុខអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង