ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្តីប្រពន្ធដែលកាន់តែឈ្លោះ កាន់តែខ្វះលុយចាយ។ តើមានអ្វីខ្លះទៅ?

ឆ្នាំថោះ និងមមី

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំថោះ និងមមី បើរៀបការជាមួយគ្នារួច រស់នៅជាមួយគ្នាមិនចុះសម្រុង តែងឈ្លោះគ្នា ទ្រព្យនឹងកាន់តែថយចុះ មិនកើនឡើងឡើយ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការឈ្លោះប្រកែកគ្នា ទើបអាចទទួលបានប្រាក់ធំចូលមក។

ឆ្នាំម្សាញ់ និងរោង

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ក្រោយរៀបការជាមួយគ្នារួច ត្រូវតែរស់នៅជាមួយគ្នាឲ្យបានសប្បាយ ព្រោះការឈ្លោះគ្នាច្រើន អាចកាត់បន្ថយលុយក្នុងផ្ទះរបស់អ្នក ដោយធ្វើឲ្យអ្នកអាចខ្វះលុយចាយបាន។ 

ឆ្នាំខាល និងជូត

ប្តីប្រពន្ធឆ្នាំខាល និងជូត ប្រសិនជាឈ្លោះគ្នាច្រើន អ្នកទាំងពីរនឹងអាចខ្វះលុយចាយកាន់តែខ្លាំង ដោយធ្វើអ្វីមិនបានជោគជ័យឡើយ។ ដូចនេះ អ្នកទាំងពីរគួរតែរក្សាចិត្តឲ្យស្ងប់រៀងខ្លួន ពេលដែលមានបញ្ហា ទើបមិនកាត់លាភអ្នកចេញ៕