អាការៈគេងមិនលក់នេះ មនុស្សភាគច្រើន តែងតែប្រឈមមុខ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបនៃការកែប្រែអាការៈនេះ។ តើមានអ្វីខ្លះទៅ?

  1. បរិស្ថាននៅជុំវិញខ្លួនអ្នកពិតជាសំខាន់ណាស់ចំពោះដំណេករបស់អ្នក។ ដូចនេះ អ្នកគួរតែគេងក្នុងបន្ទប់ដែលងងឹត និងស្ងប់ស្ងាត់ ទើបអ្នកអាចគេងលក់ស្រួល។ 
  2. នៅមុនពេលដែលអ្នកចូលគេង អ្នកមិនគួរលេងទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗទេ ព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់ នៅពេលដែលអ្នកលេងចាប់ពីមួយម៉ោងឡើងទៅ។ 
  3. មុនគេងចំនួនពីមួយម៉ោង ទៅពីរម៉ោង អ្នកមិនគួរងូតទឹកក្តៅទេ ព្រោះវាអាចកាត់បន្ថយអត្រានៃការគេងលក់របស់អ្នកបាន។
  4. នៅមុនពេលដែលអ្នកគេង អ្នកមិនគួរញ៉ាំឆ្អែតពេក ហើយក៏មិនគួរឃ្លានពេកដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកពិបាកក្នុងការគេងបាន។
  5. នៅពេលដែលអ្នកគេងថ្ងៃត្រង់ អ្នកគួរតែគេងត្រឹម១០ ទៅ២០នាទីបានហើយ។ នៅពេលដែលអ្នកគេងយូរពេក វានឹងធ្វើឲ្យអ្នកគេងមិនលក់ឡើយនៅពេលយប់៕