ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើអាចទទួលបានក្នុងរយៈពេលមួយជីវិតរបស់គេ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ តាំងពីកើតមក មានលាភមួយមកជាមួយហើយ។ នៅលើខ្លួនរបស់គេ មានកន្លែងដែលអាចទាក់ទាញឲ្យអ្នកដទៃមកជិតខ្លួន។ ដោយសារតែការមាននិស្ស័យខ្ពស់ជាមួយអ្នកដទៃ ទើបធ្វើឲ្យជីវិតគេអាចរស់នៅយ៉ាងស្រស់ស្រាយ ដោយមិនសូវមានទុក្ខផ្នែកសេដ្ឋកិច្ចឡើយ។
ឆ្នាំថោះ
ក្នុងចំណោមឆ្នាំទាំង១២ អ្នកដែលកើតក្នុងឆ្នាំថោះ អាចនិយាយបានថាមានវាសនាល្អ។ គេជាបុគ្គលដែលចេះថែរក្សាជីវភាពរស់នៅរបស់គេ ដោយងាយស្កប់ស្កល់ណាស់។ ជាពិសេស គេចូលចិត្តជួយមនុស្សណាស់ ដោយមានមនុស្សច្រើនដឹងគុណគេ។ ដូចនេះ គេនឹងមានអ្នកនាំទ្រព្យឲ្យ ព្រោះគេជាមនុស្សដែលគួរឲ្យគោរពម្នាក់។
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំនេះ នឹងអាចទទួលបានជោគជ័យផ្នែកមុខរបរ និងការងារក្នុងថ្ងៃអនាគត។ គេជាមនុស្សដែលមានប្រាជ្ញាខ្ពស់ ថែមទាំងមានគំនិតច្នៃប្រឌិត ដោយធ្វើឲ្យផលដែលគេបានមិនទាបទេ។ ដូចនេះ ជីវិតរបស់គេ នឹងមិនលំបាកឡើយ។
ឆ្នាំវក
ឆ្នាំវក ជាឆ្នាំដែលមានខួរក្បាលឆ្លាត គ្មាននរណាដូចឡើយ។ ជាពិសេស ខួរក្បាលគេអាចបត់បានលឿនណាស់ ដោយគ្មានអ្វីអាចជាឧបសគ្គសម្រាប់គេឡើយ។ ម្យ៉ាងទៀត អាពាហ៍ពិពាហ៍គេក៏អាចបានជោគជ័យដែរ។ ដូចនេះ ក្នុងមួយជីវិតនេះ គេមិនអាចស្កប់ស្កល់ខ្លាំង ព្រោះមានទ្រព្យច្រើនហូរចូលមក៕