ប្រសិនជាសុខភាពក្រពះអ្នកកើតមានបញ្ហា រាងកាយអ្នកនឹងបញ្ចេញមុខសញ្ញា៣នេះមកប្រាប់អ្នកជាមុន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលក្រពះអ្នកមិនស្រួល នោះវានឹងមិនអាចរំលាយអាហារបានល្អឡើយ ដោយកម្លាំងនៃការកិនប្រែជាខ្សោយ។ ជាហេតុដែលធ្វើឲ្យអ្នកកើតមានក្លិនមាត់។ ដូចនេះ បើអ្នកចាប់ផ្តើមមានក្លិនមាត់ ដោយពីមុនមិនដែលមានសោះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ប្រសិនជាអ្នកតែងកើតមានអាការៈដូចចង់ក្អួត ហើយដូចជាមានអាហារជាប់ មិនរំលាយសោះ នោះមានន័យថា ក្រពះអ្នកកំពុងតែមានបញ្ហាហើយ។ ដូចនេះ បើអ្នកមិនចង់ឲ្យជំងឺនេះធ្ងន់ធ្ងរ អ្នកគួរតែប្រយ័ត្នទុកជាមុន។
- ក្រពះមិនស្រួល អ្នកនឹងចាប់ផ្តើមបត់ជើងធំដោយលាមកចេញមកគឺពណ៌ខ្មៅ។ បើធ្ងន់ធ្ងរ អាចចេញឈាមតិចៗមកជាមួយផងដែរ។ ដូចនេះ បើអ្នកកើតអាការៈនេះក្នុងរយៈពេលយូរ អ្នកគួរតែទៅពិនិត្យក្រពះនៅមន្ទីរពេទ្យ ដើម្បីអាចព្យាយាមបានទាន់ពេលវេលា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855