បន្លែ និងផ្លែឈើបើនិយាយចំពោះសុខភាពអ្នករាល់គ្នា វាពិតជាដើរតួនាទីសំខាន់ណាស់ ព្រោះវាអាចជួយទ្រទ្រង់រាងកាយមនុស្សឱ្យមានសុខភាពល្អ ប៉ុន្តែវាបែរជាមានជាតិគីមីច្រើននៅលើបន្លែ និងផ្លែឈើទាំងនោះទៅវិញ ដូចនេះតើគួរតែជម្រះដូចម្តេចទៅ?

  1. នៅពេលដែលអ្នកទិញបន្លែ និងផ្លែឈើរួច អ្នកអាចយកក្រដាសមកខ្ជប់វាបាន ដោយបន្សល់ទុកតែក្បាល និងចុងមិនខ្ជប់ទេ ទុកនៅក្រៅចំនួនមួយថ្ងៃទើបដាក់ក្នុងទូរទឹកកក។
  2. ចំណែកឯម្ទេសប្លោក ផ្លែត្រប់ និងត្រសក់ អ្នកអាចយកច្រាសដែលទន់យកមកដុសលាងសម្អាតវា។
  3. រួចដាក់ក្នុងចានដែក រួចយកទឹកមកលាងសម្អាតថែមទៀត ដោយលាង២ទៅ៣ដង។
  4. បន្ទាប់មកអ្នកអាចបើកទឹកឱ្យតូច រួចលាងសម្អាតពី១២ទៅ១៥នាទីបន្ថែមទៀត។
  5. ក្រោយពេលដែលលាងរួច អ្នកអាចយកវាមកចិតចោលក្បាល និងយកគ្រាប់ចេញ រួចទើបលាងទឹកម្តងទៀត។
  6. នៅពេលដែលអ្នកជិតឆារ ទើបចិតបន្លែទាំងនោះជាដុំ មិនត្រូវចិតមុនឡើយ ព្រោះសារធាតុចិញ្ចឹមអាចហូរមកក្រៅបានប្រសិនជាអ្នកទុកយូរ។
  7. បើផ្លែឈើវិញ នៅពេលដែលអ្នកចង់បរិភោគទើបចិត ហើយត្រូវតែចិតរាងធំ ទើបសារធាតុចិញ្ចឹមដែលមានក្នុងនោះមិនហូរចេញមកក្រៅអស់។
  8. អ្នកអាចលាងបន្លែជាច្រើនមុខជាមួយគ្នាបាន។
  9. ផ្លែឈើដែលមានសំបកដូចជា ៖ ចេក មៀន និងក្រូចក៏អ្នកត្រូវតែលាងដែរមុននឹងបរិភោគ។
  10. នៅពេលដែលអ្នកទិញបន្លែ និងផ្លែឈើ មិនត្រូវទិញទុកច្រើនឡើយ បន្លែអ្នកអាចទិញទុក៣ថ្ងៃ ឯផ្លែឈើវិញអ្នកអាចទិញទុក៦ថ្ងៃបាន មិនត្រូវហួសពីនឹងឡើយ។
  11. អ្នកដែលចូលចិត្តទៅបរិភោគនៅក្រៅ អ្នកអាចពិសារបន្លែដែលស្ងោរឆ្អិនរួច មិនត្រូវបរិភោគបន្លែឆៅនោះទេ ឯស៊ុបវិញ អ្នកមិនត្រូវទទួលទានច្រើនឡើយ ព្រោះវាអាចមានគីមីនៅក្នុងនោះច្រើន៕