ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលល្អ និងផលអាក្រក់ដែលស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងការប្រើបង្គន់អង្គុយ។ តើមានអ្វីខ្លះទៅ?
ផលល្អ ៖ ប្រសិនជាអ្នកប្រើបង្គន់អង្គុយ នោះអ្នកនឹងអាចអង្គុយបានត្រង់ ដោយមិនខ្លាចសង្កត់ត្រូវកូនក្នុងផ្ទៃឡើយ។ ជាពិសេស ពេលដែលអ្នកអង្គុយ អ្នកនឹងមិនស្ពឹកជើងឡើយ ថែមទាំងអាចរក្សាលំនឹងខ្លួន មិនងាយដួលឡើយ។
ផលអាក្រក់ ៖ នៅពេលដែលអ្នកប្រើបង្គន់អង្គុយក្នុងផ្ទះមិនសូវប្រឈមមុខនឹងការឆ្លងរោគទេប្រសសិនជាអ្នកសម្អាតស្អាត។ ប៉ុន្តែបើអ្នកតែងតែប្រើបង្គន់សាធារណៈ អ្នកនឹងគ្រោះថ្នាក់ខ្លាំង ដោយងាយឆ្លងរោគខ្លាំងណាស់ ព្រោះមានមនុស្សជាច្រើនប្រើបង្គន់រួមគ្នា។ ដូចនេះ អ្នកគួរតែរកក្រដាសទ្រាប់មុននឹងអង្គុយចុះ ទើបមិនងាយឆ្លងរោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងទារកក្នុងផ្ទៃ៕