បញ្ហារមាស់ស្បែកក្បាលមិនពិបាកដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រយបញ្ហារមាស់ស្បែកក្បាល ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្នកត្រូវសាកល្បងវាយលើស្បែកសិនមុនពេលប្រើប្រាស់លើស្បែកក្បាលចៀសវាងបញ្ហាប្រតិកម្ម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបិរមាណស្មើគ្នា។ ចាក់ល្បាយចូលដបស្ព្រៃយ៍បាញ់ បន្ទាប់មកបាញ់ទឹកល្បាយលើស្បែកក្បាល។ អ្នកក៏អាចលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកក្ដៅឧណ្ហៗ បន្ទាប់មកប្រើប្រាស់វាសម្រាប់លាងសម្អាតសក់ ក៏ដូចជាស្បែកក្បាលក្រោយពេលកក់សក់រួចដើម្បីកម្ចាត់អង្គែនិងភាពរមាស់។

២. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីផ្ដិតទឹកក្រូចឆ្មារស្រស់ រួចលាបលើស្បែក្បាលកន្លែងដែលរមាស់។ ទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី​ សឹមលាងសម្អាតចេញ។ មិនគួរប្រើប្រាស់ទឹកក្រូចឆ្មារច្រើនពេកឡើយដោយវាអាចបណ្ដាលឱ្យសក់បាត់បង់ពណ៌ធម្មជាតិ។

៣. ប្រេងជីអង្កាម

អ្នកអាចលាយប្រេងជីអង្កាមជាមួយប្រេងអូលីវ រួចលាបម៉ាស្សាវាលើស្បែកក្បាលមុនពេលកក់សម្អាតសក់។ អ្នកក៏អាចប្រើប្រាស់តែជីអង្កាមដើម្បីលាងសម្អាតសក់និងស្បែកក្បាលក្រោយពេលកក់សក់រួចផងដែរ៕