ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ បើអ្នកមិនចង់ឲ្យកូនមានអនាគតមិនល្អ អ្នកគួរតែចៀសកុំធ្វើរឿងទាំង៣នេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?

  1. អ្នកមិនគួរតែងតែបំពេញបំណងរបស់គេទេ ដោយគេចង់បានអ្វី អ្នកឲ្យគេនូវរបស់នោះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យកូនអ្នកខូចបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេះថ្លឹងថ្លែងមើលថា រឿងណាគួរតែបណ្តោយតាម រឿងណាគួរតែបដិសេធ។
  2. អ្នកមិនគួរទុកកូនជារបស់ទាំងអស់របស់អ្នកឡើយ។ នៅពេលដែលអ្នកតែងតែធ្វើគ្រប់យ៉ាងដើម្បីគេ នោះគេនឹងមិនអាចលូតលាស់បានឡើយ។ ដូចនេះ បើអ្នកចង់ឲ្យគេមានអនាគតល្អ អ្នកមិនគួរធ្វើដើម្បីគេច្រើនពេកឡើយ ទើបគេដឹងពីភាពលំបាកនៃជីវិត។
  3. ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ ក៏មិនគួររស់នៅជាមួយគេដែរបើអ្នកមានលទ្ធភាព ព្រោះនៅពេលដែលគេមានប្តី ឬប្រពន្ធ នឹងអាចកើតមានរឿងច្រើន។ ម្យ៉ាងទៀត មានកូនខ្លះក៏ទុកអ្នកម្តាយជាអ្នកបម្រើផងដែរ ដោយប្រើអ្នកឲ្យធ្វើនេះធ្វើនោះមិនចេះចប់ឡើយ ព្រោះគេអាងគេមានលុយមកចិញ្ចឹមអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង