ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកម្តាយមិនគួរលេងទូរស័ព្ទ។ តើមានអ្វីខ្លះទៅ?
- មុនពេលចូលគេង អ្នកម្តាយមិនគួរលេងទូរស័ព្ទនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់អ្នក ដោយធ្វើឲ្យភ្នែកមើលមិនសូវច្បាស់ឡើយ។ ជាពិសេស ពេលដែលអ្នកលេងទូរស័ព្ទមុនពេលចូលគេង នឹងធ្វើឲ្យអ្នកគេងមិនលក់។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃគេងមិនលក់ដូចជាអ្នកដែរ។
- ក្រោយពេលដែលអ្នកញ៉ាំបាយរួច អ្នកមិនគួរគេងលើសាឡុង ហើយលេងទូរស័ព្ទឡើយ ព្រោះអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ ដោយធ្វើឲ្យខ្លាញ់អាចកកក្នុងរាងកាយរបស់អ្នក ថែមទាំងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្សេងៗផងដែរ។ ដូចនេះ ក្នុងពេល២នេះ អ្នកម្តាយមិនគួរលេងទូរស័ព្ទឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នក៕