ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ជាបុគ្គលដែលមានមហិច្ឆតាខ្ពស់ ថែមទាំងមានការសម្រេចចិត្តត្រូវ ហើយនឹងមានការតាំងចិត្តខ្ពស់។ ជាពិសេស គេតែងប្រឹងប្រែងតស៊ូទៅមុខជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទ្រព្យធំក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំរកា
ឆ្នាំរកា ជាមនុស្សដែលធ្វើការមានក្បាល មានកន្ទុយ ថែមទាំងចេះបែងចែកលុយបានយ៉ាងល្អ។ ជាពិសេស ក្នុងជីវិតរបស់គេតែងក៏មានផ្កាយសំណាងតាមជិតខ្លួនដែរ ដោយធ្វើឲ្យគេអាចទទួលបានលុយដែលរាប់មិនអស់ចូលមក។
ឆ្នាំថោះ
ឆ្នាំថោះ កើតមកមានខួរក្បាលឆ្លាត ថែមទាំងអាចទទួលបានការស្រឡាញ់ពីទេវតាទ្រព្យ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទាំងលាភក្នុង និងលាភក្រៅ។ ដូចនេះ ឃ្លាំងទ្រព្យរបស់អ្នកនឹងអាចពោរពេញទៅដោយលុយតែម្តង៕