ហុងស៊ុយគឺជារឿងដែលអ្នកមិនជឿមិនបានឡើយ ព្រោះពេលដែលអ្នករៀបខុស ជាពិសេសផ្ទះបាយ នោះវានឹងអាចធ្វើឱ្យប៉ះពាល់ដល់អ្នកយ៉ាងងាយ។ ដូចនេះតើផ្ទះបាយមិនគួររៀបដូចម្តេចខ្លះ?
ផ្ទះបាយគ្មារនាំងបាំង
ផ្ទះបាយប្រភេទនេះជាផ្ទះបាយដែលបើកទ្វារផ្ទះមកឃើញតែម្តង ដោយគ្មានអ្វីបាំងឡើយ នោះវានឹងប៉ះពាល់ដល់សុខភាពផ្នែកចំណីអាហារអ្នក ហើយថែមទាំងអាចធ្វើឱ្យអ្នក និងស្វាមីតែងតែឈ្នោះប្រកែកគ្នាជានិច្ច ជាងនេះទៅទៀតវាអាចធ្វើឱ្យអ្នកបាត់បង់ទ្រព្យសម្បត្តិយ៉ាងងាយ ដូចនេះអ្នកគួរតែដាក់ទ្វារមួយដើម្បីបាំងវា។
ចង្ក្រាហ្គាសមិនត្រូវទល់មុខទ្វារ និងបង្អួច
ប្រសិនជាផ្ទះបាយអ្នកមានលក្ខណៈបែបនេះ អ្នកគួរតែបង្វែរចង្ក្រានកុំឱ្យទល់មុខទ្វារ និងបង្អួចឱ្យសោះ ព្រោះវាអាចធ្វើឱ្យទ្រព្យសម្បត្តិអ្នកហូរចេញក្រៅបាន។
មានធ្នឹមនៅពីលើ
ប្រសិនជាមានធ្នឹមនៅពីលើចង្ក្រានហ្គាសរបស់អ្នក នោះវាអាចប៉ះពាល់ដល់សុខភាពអ្នកដែលចម្អិនម្ហូបខ្លាំងណាស់ ហើយបើមានសសរនៅពីក្រោយចង្ក្រាន វានឹងធ្វើឱ្យប៉ះពាល់សុខភាពក្រលៀនអ្នកបាន។
ប្របូលកាំបិតទុក
កាំបិតដែលអ្នកប្រើរួច អ្នកត្រូវប្រមូលទុកដាក់ក្នុងទូរទាំងអស់ ព្រោះបើអ្នកទុកនៅកន្លែងដែលអាចមើលឃើញ វានឹងធ្វើឱ្យគ្រួសារអ្នកតែងតែមានទំនាស់ពេលនិយាយជាមួយគ្នាជានិច្ច៕