ចង់ឱ្យក្រចកមានសភាពរលោងស្អាតរឹងមាំមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិឱ្យក្រចកស្រស់ស្អាត ៖

១. ត្រសក់

អ្នកអាចដោះស្រាយបញ្ហាក្រចកផុយស្រួយឆាប់បាក់បានយ៉ាងងាយដោយគ្រាន់តែត្រាំក្រចកក្នុងទឹកត្រសក់ស្រស់សម្រាប់រយៈពេល ៥ នាទីជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

២. ប្រេងដើមតែ

រូបមន្តនេះល្អណាស់សម្រាប់បំបាត់បញ្ហារោគផ្សិតលើក្រចកនិងធ្វើឱ្យក្រចកមានសុខភាពល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដើមតែលើក្រចក។

៣. ទឹកក្រូចឆ្មារស្រស់និងម្សៅ Baking soda

ដើម្បីសម្អាតក្រចកអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ រួចប្រើច្រាស់ដុសធ្មេញជ្រលក់ក្នុងល្បាយរួចលាបដុសលើក្រចក។

៤. ប្រេងដូង

ប្រេងដូងជួយផ្ដល់សារធាតុចិញ្ចឹម រក្សាភាពរឹងមាំ និងសំណើមនៃក្រចក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងប៉ុន្មានដំណក់លើក្រចករហូតដល់វាត្រូវបានស្រូបចូលអស់។

៥. ទឹកខ្មេះផ្លែប៉ោម

រូបមន្តនេះសាកសមសម្រាប់ព្យាបាលក្រចកដែលឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលប្រហែល ៣០ នាទី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង