ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាទឹកត្រជាក់អាចជួយបង្កើនថាមពលរាងកាយនិងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាការងូតទឹកត្រជាក់អាចផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតចំពោះស្បែក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការងូតទឹកត្រជាក់ចំពោះស្បែក ៖

១. វាផ្ដល់ឱ្យស្បែកនូវភាពភ្លឺរលោងមានសុខភាពល្អ

ការងូតទឹកត្រជាក់ល្មមជួយបង្កើនចរន្តឈាមហូរ។ ជាលទ្ធផលដែលផ្ដល់ឱ្យស្បែកមុខរបស់អ្នកមានភាពស្រស់ថ្លា។

២. វាទប់ស្កាត់ភាពចាស់តាមវ័យនៃស្បែក

ទម្លាប់នៃការងូតទឹកត្រជាក់ជាប្រចាំជួយរក្សាភាពក្មេងជាងវ័យនៃស្បែកបានយូរ។ ទឹកត្រជាក់ធ្វើឱ្យប្រព័ន្ធសសៃប្រសាទមានភាពសកម្ម ហើយរាងកាយនិងខួរបញ្ចេញអ័រម៉ូន ព្រមទាំងសារធាតុគីមីដែលប្រយុទ្ធប្រឆាំងភាពស្ត្រេស។ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងបំផុតមួយដែលបង្កើនដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក។

៣. វាទប់ស្កាត់បញ្ហាស្បែកដែលបណ្ដាលមកពីភាពស្ត្រេស

ទឹកត្រជាក់រំញោចរាងកាយឱ្យបញ្ចេញសារធាតុគីមីនិងអ័រម៉ូនរីករាយ ឬអ័រម៉ូន endorphins ដែលមានប្រសិទ្ធភាពបន្ថយភាពតានតឹងក្នុងអារម្មណ៍។ ជាលទ្ធផលអ្នកនឹងអាចចៀសផុតពីហានិភ័យនៃបញ្ហាស្បែកផ្សេងដែលបណ្ដាលមកពីភាពស្ត្រេស។

៤. វាជួយបង្រួមរន្ធញើស

ការងូតទឹកត្រជាក់អាចជួយបង្រួមរន្ធញើសគួរឱ្យកត់សម្គាល់។ វាក៏ផ្ដល់ឱ្យស្បែកមុខនូវភាពស្រស់ថ្លាសុខភាពល្អផងដែរ។ នេះក៏ព្រោះតែទឹកត្រជាក់អាចបង្រួមសសៃឈាមដែលនាំឱ្យមុខរបស់អ្នកមើលទៅលែងសូវហើម ឬក្រហម។

៥. វាបន្ថយភាពមិនស្រួលផ្សេងៗដែលបណ្ដាលមកពីបញ្ហាស្បែកមួយចំនួន

ខណៈដែលការងូតទឹកក្ដៅអាចបង្កការរលាកដល់ស្បែកដែលនាំឱ្យស្បែកឡើងក្រហម រមាស់ និងរបក ការងូតទឹកត្រជាក់ផ្ដល់ភាពផ្ទុយពីនេះមកវិញ។ ទឹកត្រជាក់អាចជួយប​ន្ថយ ឬបំបាត់ភាពរមាស់ និងក្រហាយបានយ៉ាងប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង