ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ចាប់ពីខែ៩ទៅ អ្នកនឹងងាយស្រួលរកបានប្រាក់ខ្លាំងណាស់ ដោយអ្នកអាចចំណេញបានប្រាក់គ្រប់ទីកន្លែងតែម្តង។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបលុយដែលអ្នកទទួលបានច្រើន។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត ក្នុងចន្លោះខែ៩ ដល់ខែ១២ ឲ្យតែអ្នកលះបង់តែបន្តិច នឹងអាចទទួលបានផលធំចូលមក។ ជាពិសេស លាភល្អខ្លាំង ដោយធ្វើឲ្យអ្នកពិបាកជឿខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលអ្នកចង់បណ្តាក់ទុន អ្នកគួរតែមើលឲ្យបានច្បាស់សិន ទើបមិនបណ្តាក់ទុនខុស។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងខែ៩ទៅ អ្នកនឹងអាចទទួលបានលាភក្រៅច្រើន ថែមទាំងលាភក្នុងក៏ចូលមកបន្តគ្នាផងដែរ។ ប្រសិនជាអ្នកជាអ្នករកស៊ី ឬបណ្តាក់ទុន អ្នកនឹងអាចទទួលបានផលដែលនឹកស្មានមិនដល់ចូលមក៕