ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

នារីឆ្នាំជូត មានក្រសែលភ្នែកខ្ពស់ ដោយពូកែជ្រើសរើសប្តី។ ទោះបីជាបុរសម្នាក់នោះមិនមានលុយក៏ដោយ ប៉ុន្តែឲ្យតែមានសមត្ថភាព គេនឹងព្រមរៀបការជាមួយ។ ក្រោយរៀបការរួច គេនិងស្វាមី នឹងចាប់ដៃគ្នា រកបានប្រាក់ធំចូលមក។ ជាហេតុដែលធ្វើឲ្យគេអាចទិញបានទាំងផ្ទះ និងឡានតែម្តង។

ឆ្នាំមមី

មនុស្សស្រីដែលកើតក្នុងឆ្នាំមមី មានកម្លាំង និងស្មារតីរស់រវើកខ្លាំង។ គេជានារីដែលពូកែចាយលុយ ហើយក៏ពូកែរកលុយដែរ។ ជាពិសេស គេជានារីដែលធ្វើអ្វីមិនចូលចិត្តអូសបន្លាយឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានបានទោះបីជារៀបការជាមួយនឹងស្វាមីក្រ។ 

ឆ្នាំរកា

នារីឆ្នាំរកា កើតមកមានខួរក្បាលដែលឆ្លាតខ្លាំង ថែមទាំងពូកែគិតគូ។ ទោះបីជាគេរៀបការជាមួយនឹងប្តីមិនមានលុយ ក៏គ្មានបញ្ហា ព្រោះគេជឿជាក់ថា ឲ្យតែគេនិងស្វាមីប្រឹងប្រែងតស៊ូជាមួយគ្នា នឹងអាចរកបានលុយធំចូលមកក្នុងថ្ងៃណាមួយជាមិនខានឡើយ។ ជាពិសេស គេជាប្រពន្ធដែលអាចជួយស្វាមីបានច្រើនណាស់ ថែមទាំងពូកែប្រើលុយបង្កើតលុយ។ ជាហេតុដែលធ្វើឲ្យទ្រព្យអាចចូលឃ្លាំងគេច្រើនជាមិនខាន៕