ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនតែងយំ មិនសើចក្រោយពេលដែលទើបចេញពីពោះអ្នកម្តាយ។ ហេតុអ្វីទៅ?
តាមពិតទៅ ការយំក្រោយពេលដែលទើបតែកើត ជារឿងដែលចាំបាច់បំផុតសម្រាប់ទារកគ្រប់រូប ព្រោះក្រោយពេលដែលគេចេញពីពោះអ្នកម្តាយ មកពិភពខាងក្រៅនេះ រាងកាយរបស់គេនឹងចាប់ផ្តើមប្រតិកម្ម ដោយធ្វើឲ្យច្រមុះ និងមាត់របស់គេនឹងចាប់ផ្តើមបើក ហើយដកដង្ហើម។ ជាហេតុដែលធ្វើឲ្យមាត់គេបញ្ចេញសម្លេង ហើយជាសម្លេងដែលយំ។ ដូចនេះ នៅពេលដែលគេមិនយំ ពេទ្យតែងទះគូថរបស់គេឲ្យយំ ព្រោះវាជាការដកដង្ហើមលើកដំបូងរបស់កូន៕