នរណាក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់បញ្ហាសក់ជ្រុះជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីរូបមន្តទាំងនោះ ៖
១. ម្សៅឈើអែម ប្រេងអូលីវ និងទឹកឃ្មុំ
ជាដំបូងអ្នកត្រូវលាយគ្រឿងផ្សំទាំងបីក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យសព្វ។ ដុសលាបម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ោងដើម្បីឱ្យស្បែកក្បាលបានស្រូបយកសារធាតុចិញ្ចឹមពីល្បាយ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សាប៊ូកម្រិតស្រាល។ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍សម្រាប់កំឡុងពេល ៣ ខែដើម្បីទប់ស្កាត់សក់ជ្រុះ។ រូបមន្តធម្មជាតិនេះក៏ជួយបង្កើនការលូតលាស់នៃសក់និងធ្វើឱ្យសក់រឹងមាំផងដែរ។
២. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយផ្លែបឺរទុំ ១ ផ្លែជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ លាបល្បាយឱ្យពេញសក់ និងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងកក់សម្អាតសក់ដូចពេលធម្មតា។ អនុវត្តសារឡើងវិញ ២ ដងក្នុងមួយសប្តាហ៍។
៣. ផ្លែចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ ចេកទុំ ២ ផ្លែដែលកិនម៉ដ្ឋ និងប្រេងដូង ១ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយឱ្យពេញលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។
៤. ផ្នែកពណ៌លឿងនៃស៊ុតនិងតែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយតែបៃតង ២ ស្លាបព្រាបាយជាមួយផ្នែកពណ៌លឿងនៃស៊ុត ១ គ្រាប់។ កូរឱ្យសព្វ សឹមលាបល្បាលលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមកក់លាងសម្អាតចេញតាមក្រោយជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
៥. ទឹកដំឡូងបារាំងស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនពូតយកទឹកដំឡូងបារាំងស្រស់ ១ ផ្លែ រួចលាយជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ និងជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយ។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់ រួចលាងសម្អាតចេញរយៈពេល ២ ម៉ោងក្រោយជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍៕