ចង់បានស្បែករលោងស្អាតភ្លឺស្រស់ថ្លាបែបធម្មជាតិមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព​ Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលជួយឱ្យស្បែកស្រស់ស្អាតបែបធម្មជាតិ ៖

១. ទឺកក្រូចច្របាច់ស្រស់ៗ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏ចាំបាច់សម្រាប់ដំណើរការនៃការសំយោគកូឡាជែនសំខាន់ចំពោះសុខភាពស្បែកផងដែរ។ កូឡាជែនជាប្រូតេអ៊ីនមួយប្រភេទដែលធ្វើឱ្យស្បែកតឹងណែននិងគ្មានភាពជ្រីវជ្រួញ។

២. តែផ្កា Chamomile

មានប្រសិទ្ធភាពជួយឱ្យឆាប់គេងលក់បានស្កប់ដែលចាំបាច់ដើម្បីសុខភាពស្បែក ក៏ដូចជារាងកាយទាំងមូល។ ម្យ៉ាងវិញទៀតក្រៅពីទទួលទានហើយនោះ អ្នកអាចប្រើប្រាស់តែផ្កា Chamomile ដើម្បីដោះស្រាយបញ្ហាស្នាមរង្វង់ខ្មៅក្រោមភ្នែកបានយ៉ាងប្រសើរដោយគ្រាន់តែស្អំកញ្ចប់តែផ្កា Chamomile លើភ្នែកដែលបិទសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។

៣. តែស

ជម្រើសដ៏ល្អបំផុតមួយទៀតនៃភេសជ្ជៈដែលនឹងជួយរក្សាស្បែកស្រស់ស្អាតក្មេងជាងវ័យ គឺតែស។ បើប្រៀបធៀបនឹងតែប្រភេទផ្សេងទៀត តែស គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជួសជុលស្បែកឡើងវិញ ព្រមទាំងការពារកូឡាជែនផងដែរ។ ការទទួលទានតែសអាចពន្យឺតដំណើរនៃភាពចាស់តាមវ័យរបស់ស្បែកគួរឱ្យកត់សម្គាល់។

៤. តែផ្កាម្លិះ

មិនត្រឹមតែមានក្លិនក្រអូបឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះថែមទៀតមានលក្ខណៈសម្បត្តិប្រឆាំងវីរុសបាក់តេរីផងដែរ។ ការទទួលទានតែនេះជួយពង្រឹងការពារប្រព័ន្ធភាពស៊ាំរាងកាយ បន្ថយសញ្ញានៃភាពចាស់តាមវ័យ ទប់ស្កាត់បញ្ហាស្បែកផ្សេងៗដូចជារោគមុន ហើយថែមទាំងអាចកាត់បន្ថយការផលិតជាតិប្រេង ឬខ្លាញ់លើសទៀតផង។

៥. តែបៃតង

តែបៃតងអាចជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ។ ជាលទ្ធផលស្បែកមិនងាយនឹងជ្រីវជ្រួញ មានស្នាមខ្សែ និងសូម្បីតែចៀសផុតពីបញ្ហាស្បែកផ្សេងៗទៀត។ សារធាតុ catechins ក្នុងតែបៃតង គឺល្អណាស់សម្រាប់រក្សាសុខភាពស្បែក៕