ប្រសិនជាអ្នកមិនចង់ឲ្យជំងឺមហារីកកើតឡើងលើខ្លួនអ្នក អ្នកគួរតែចៀសពីការបរិភោគបាយដូចខាងក្រោម។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរពិសារសាច់ច្រើនជាងបន្លែនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកកើតជំងឺមហារីកពោះវៀនបាន។
- ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺមហារីកក្រពេញទឹកមាត់ អ្នកគួរតែកុំពិសារស្រា និងបារីឲ្យសោះ។
- អាហារដែលបំពង ជាពិសេស ប្រហិតបំពងជាដើម នឹងអាចធ្វើឲ្យអ្នកកើតជំងឺមហារីកសួត។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគអាហារបំពងទាំងឡាយ។
- អាហារដែលផ្អាប់ទុកយូរ ក៏អាចធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពះផងដែរ។ ដូចនេះ បើអ្នកអាចចៀសកុំពិសារ អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបសុខភាពអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីក។
- អាហារដែលអ្នកពិសារ អ្នកគួរតែបរិភោគអាហារដែលមានសីតុណ្ហភាពចាប់ពី៦០អង្សាសេចុះក្រោម ទើបអ្នកមិនងាយប្រឈមមុខនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារ៕