ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលអ្នកគួរតែឲ្យកូនញ៉ាំក្នុងពេលយប់ នោះកូននឹងងាយស្រួលគេងលក់ ហើយក៏ជួយឲ្យខួរក្បាលកូនឆ្លាតផងដែរ។ តើមានអ្វីខ្លះទៅ?

  1. មុនកូនចូលគេងកន្លះម៉ោង អ្នកគួរតែឲ្យកូនញ៉ាំទឹកដោះគោចំនួនមួយកែវ ព្រោះក្នុងនោះមានផ្ទុកកាលស្យូមខ្ពស់ ដោយធ្វើឲ្យឆ្អឹងកូនលូតលាស់បានល្អ ហើយជួយកូនឲ្យឆាប់គេងលក់។ ជាពិសេស ខួរក្បាលកូនក៏អាចលូតលាស់បានឆ្លាតខ្លាំងផងដែរ។
  2. អ្នកម្តាយក៏អាចឲ្យកូនញ៉ាំបបរដែរប្រសិនជាកូនឃ្លាន ព្រោះបបរនេះ អាចជួយឲ្យកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថែមទាំងងាយស្រួលរំលាយអាហារផងដែរ។ ជាពិសេស កូននឹងមានអារម្មណ៍ថាឆ្អែតបានលឿន និងយូរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួយឲ្យកូនលូតលាស់បានលឿនផងដែរ។
  3. បន្លែ និងផ្លែឈើដែលមានសារធាតុសរសៃ ក៏អ្នកម្តាយអាចឲ្យកូនញ៉ាំមុនពេលចូលគេងដែរ ព្រោះជាអាហារដែលងាយស្រួលរំលាយ ហើយក៏ជួយឲ្យរាងកាយកូនលូតលាស់បានល្អខ្លាំងដែរ។ ដូចនេះ កូនមិនត្រឹមតែឆ្លាត ថែមទាំងមានសុខភាពដែលល្អខ្លាំង៕