ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ក្នុងខែ៩ អ្នកនឹងអាចដើរចូលផ្លូវដែលមានទ្រព្យធំ។ ជាពិសេស អ្នកនឹងមិនរំលងឱកាសក្នុងការចំណេញបានប្រាក់ឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់នៅក្នុងជីវភាពជាអ្នកមានលុយខ្លាំងតែម្តង។
ឆ្នាំជូត
ឆ្នាំជូត ក្នុងខែ៩ អ្នកនឹងមានមុខរបរដែលចំណេញខ្លាំង ដោយប្រាក់ចំណូលមិនទាបឡើយ។ ជាពិសេស អ្នកមានគេតាមជួយ ដោយធ្វើឲ្យអ្នកមិនពិបាកក្នុងការសម្រេចការងារឡើយ។ ដូចនេះ អ្នកនឹងអាចទទួលបានផលធំជាមិនខានឡើយ។
ឆ្នាំខាល
ឆ្នាំខាល ខែ៩ ជាខែដែលអ្នកអាចទទួលបានទ្រព្យច្រើនពីទេវតាទ្រព្យ។ ជាពិសេស អ្នកនឹងមានគេតាមជួយចង្អុលផ្លូវ។ ជាហេតុដែលធ្វើឲ្យអ្នកអាចកាន់បានលុយច្រើន ហើយអាចរាប់បានដល់ទន់ដៃតែម្តង៕