ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំណាងមិនសូវល្អដែលឆ្នាំទាំងឡាយខាងលើអាចប្រទះក្នុង៣ខែខាងមុខ។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

បុគ្គលដែលកើតក្នុងឆ្នាំកុរ ក្នុង៣ខែខាងមុខគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះបញ្ហាខ្លះអាចចូលមករកអ្នកបាន។ ដូចនេះ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែត្រូវតែប្រយ័ត្នទាំងអស់ ទើបទ្រព្យមិនហូរចេញក្រៅច្រើន។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំច ក្នុង៣ខែខាងមុខនេះ នឹងមានសំណាងមិនសូវល្អចូលមករកអ្នក។ ជាពិសេស ទ្រព្យរបស់អ្នកក៏អាចហូរចេញលឿនដែរ។ ដូចនេះ មិនថាក្នុងការងារ ឬមុខរបរទេ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់។

ឆ្នាំរកា

មនុស្សដែលកើតក្នុងឆ្នាំរកា ក្នុង៣ខែខាងមុខ អ្នកគួរតែចៀសពីការបណ្តាក់ទុនធំ ព្រមទាំងការចំណាយនានា ព្រោះទ្រព្យអ្នកអាចហូរចេញក្រៅច្រើន។ ដូចនេះ មានតែការប្រុងប្រយ័ត្នខ្ពស់ទេ ទើបអាចរក្សាបានទ្រព្យ៕