ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ឆ្នាំរោង មានចិត្តដែលតែងអាណិតអ្នកដទៃ ដោយតែងជួយអ្នកដែលលំបាកជានិច្ច។ ដោយសារតែចិត្តដ៏ល្អមួយនេះ ធ្វើឲ្យគេតែងជោគជ័យគ្រប់ភារៈកិច្ច។ ដូចនេះ ទ្រព្យធំនឹងរងចាំអ្នកតែម្តង។
ឆ្នាំខាល
ឆ្នាំខាល តែងប្រកាន់យុត្តិធម៌ជានិច្ច។ ជាពិសេស គេជាបុគ្គលដែលមានចិត្តទន់ ដោយមាននរណាមកសុំជំនួយ គេនឹងជួយភ្លាម។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានការជួយពីទេវតាទ្រព្យវិញ។ ដូចនេះ ជីវភាពរបស់គេមិនលំបាកយូរនោះឡើយ។
ឆ្នាំថោះ
ឆ្នាំថោះ តែងរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃជានិច្ច ព្រោះគេមិនចង់កើតមានជម្លោះជាមួយនរណាឡើយ។ ជាពិសេស គេសុខចិត្តលំបាកខ្លួនឯង ក៏មិនឈរមើលអ្នកដទៃរងទុក្ខដែរ។ ចិត្តដែលល្អមួយនេះ អាចនាំទេវតាទ្រព្យមកជិតខ្លួន ដោយដឹកទ្រព្យឲ្យគេច្រើនតែម្តង៕