ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំម្សាញ់

បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ មានខួរក្បាលដែលឆ្លាត ហើយប្រតិកម្មបានលឿន។ ជាពិសេស គេបំពេញការងារអ្វីក៏មានស្មារតីដែលប្រឹងប្រែង ហើយនឹងនរដែរ។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានទ្រព្យធំចូលមក។

ឆ្នាំខាល

អ្នកដែលកើតក្នុងឆ្នាំខាល កើតមកនាំសំណាងមកជាមួយតែម្តង។ ជាពិសេស ក្នុងផ្លូវដែលគេដើរ តែងទទួលបានជំនួយពីទេវតាទ្រព្យទាំងអស់។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានផលធំចូលមក។

ឆ្នាំឆ្លូវ

មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តដែលម៉ត់ចត់ ស្មោះត្រង់ ព្រមទាំងមិនក្រអើតក្រទម។ ជាហេតុដែលធ្វើឲ្យគេធ្វើអ្វីក៏ងាយសម្រេចដែរ។ ដូចនេះ មិនយូរប៉ុន្មាន គេនឹងអាចទិញបានផ្ទះ និងឡានបានតែម្តង៕