ចង់ឱ្យសក់ដុះលឿនក្រាស់ឆាប់រហ័សមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិដែលជួយឱ្យសក់ដុះក្រាស់ឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ចំនួន ៥ ស្លាបព្រាបាយជាមួយប្រេងដូង ៣ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើសក់និងស្បែក ហើយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី មុនពេលទុកចោលរយៈពេល ៣០ នាទី។ លាងសម្អាតសក់ចេញជាមួយទឹកត្រជាក់ និងកក់សម្អាតសក់ដូចពេលធម្មតា។
២. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវចំនួន ៥ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី។ លាងសម្អាតចេញនិងកក់សក់ដូចពេលធម្មតា។ អ្នកក៏អាចកម្ដៅប្រេងអូលីវឱ្យក្ដៅឧណ្ហៗមុនពេលលាបម៉ាស្សាវាលើស្បែកក្បាល រួចទុកចោលរហូតដល់ថ្ងៃបន្ទាប់សឹមកក់សម្អាតចេញ។
៣. ស៊ុត
អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ ឬ ២ គ្រាប់អាស្រ័យលើប្រវែងនៃសក់។
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុតឱ្យសព្វ រួមលាបលើសក់និងទុកចោលសម្រាប់រយៈពេលប្រហែក ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហនិងកក់សក់ជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍៕