បើផ្ទះអ្នកមានប្រពន្ធដែលកើតក្នុងឆ្នាំទាំង៤ខាងលើ មានន័យថាផ្ទះរបស់អ្នកមានទេវតាទ្រព្យ។ តើវាជាការពិតឬទេ?
ឆ្នាំថោះ
នារីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានចិត្តល្អ និងទន់ភ្លន់។ ម្យ៉ាងទៀត គេជាប្រពន្ធដែលអាចមើលថែទាំគ្រួសារ និងការងារក្រុមហ៊ុនបានយ៉ាងល្អ។ គេជាប្រពន្ធដែលចេះយកចិត្តទុកដាក់ និងគិតគូដល់ប្តីបានយ៉ាងល្អ។
ឆ្នាំរការ
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលឆ្លាត ដោយអាចប្រើភាពឆ្លាតវៃនេះ ដើម្បីដោះស្រាយបញ្ហាគ្រប់បែបយ៉ាង។ មិនត្រឹមតែប៉ុណ្ណោះ គេជាមនុស្សដែលអាចបំពេញការងារក្រុមហ៊ុនបានយ៉ាងល្អ ដោយងាយឡើងឋានៈ និងប្រាក់ខែ។ ជាពិសេស គេជាប្រពន្ធដែលអាចជួយដោះស្រាយបញ្ហារបស់ស្វាមីបានផងដែរ។ ក្រោយពេលដែលរៀបការរួច គេនឹងអាចនាំលាភមកឲ្យប្តីបានយ៉ាងច្រើន។
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំនេះ កើតមកគឺនាំលាភមកជាមួយតែម្តង។ នៅពេលដែលគេមិនសប្បាយចិត្ត គេនឹងមិនបញ្ចេញឲ្យស្វាមីឃើញឡើយ។ ជាពិសេស ក្រោយពេលដែលរៀបការរួច ស្វាមីរបស់គេនឹងអាចទទួលបានជោគជ័យក្នុងមុខរបរជាមិនខាន។
ឆ្នាំខាល
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលអាចប្រើសមត្ថភាពរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានានា។ ម្យ៉ាងទៀត គេជាប្រពន្ធដែលចេះរៀបចំផ្ទះបានយ៉ាងស្អាត ថែមទាំងអាចជួយស្វាមីក្នុងមុខរបរផងដែរ។ ដូចនេះ ចំណូលរបស់អ្នកនឹងអាចកើនឡើងជាលំដាប់៕