អ្នកមិនគួរបរិភោគផ្លែឈើទាំង៨ប្រភេទខាងក្រោមនេះនៅពេលយប់ឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកដែលមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងខ្វះឈាម មិនគួរញ៉ាំផ្លែធុរេននៅពេលយប់ទេ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។
- អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរពិសារផ្លែឈើរីនៅពេលយប់ទេ ព្រោះក្នុងផ្លែឈើនេះ មានជាតិស្ករខ្ពស់។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកកើនឡើង។
- អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏មិនអាចពិសារទំពាំងបាយជូរនៅពេលយប់ដែរ ព្រោះវាក៏ផ្ទុកជាតិស្ករខ្ពស់ដូចគ្នា។
- ផ្លែប៊័រ ជាផ្លែឈើដែលល្អចំពោះសុខភាព។ វាអាចជួយការពារបេះដូង ថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយរបស់អ្នក។ ប៉ុន្តែមិនអាចញ៉ាំនៅពេលយប់ឡើយ ព្រោះវាអាចធ្វើឲ្យសុខភាពអ្នកមានបញ្ហាបាន។
- អ្នកដែលមានជំងឺទឹកនោមផ្អែម មិនគួរពិសារស្វាយទុំនៅពេលយប់ឡើយ ព្រោះវាមានជាតិស្ករខ្ពស់។ ដូចនេះ ជំងឺអ្នកនឹងអាចធ្ងន់ធ្ងរជាងមុន។
- អ្នកដែលមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀនមិនល្អ គួរតែកុំពិសារផ្លែស្រការនាគនៅពេលយប់។ វាអាចធ្វើឲ្យអាការៈជំងឺរបស់អ្នក មិនប្រក្រតីបាន៕