ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ ក្នុងរយៈពេល១អាទិត្យខាងមុខ នឹងអាចទទួលបានចំណូលមិនធម្មតាចូលមក។ ជាពិសេស អ្នកនឹងរវល់តែប្រមូលលុយចូលមកទេ។ ជាហេតុដែលធ្វើឲ្យអ្នកានលុយដែលគួរឲ្យភ្ញាក់ផ្អើរខ្លាំងតែម្តង។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុង១អាទិត្យខាងមុខនេះ លាភអ្នកនឹងចូលមកខ្លាំង។ នៅពេលដែលលាភចូលមកខ្ពស់ ហើយបូកនឹងសមត្ថភាពអ្នកខ្លាំង នោះអ្នកនឹងអាចចំណេញបានប្រាក់ដែលចាយមិនអស់ឡើយ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងពេលតែ១អាទិត្យ អ្នកនឹងអាចសម្រេចបានគ្រប់មុខ។ ជាពិសេស អ្នកនឹងអាចទទួលបានជំនួយពីគ្រប់ទិសទី ដោយធ្វើឲ្យអ្នកអាចទទួលបានទ្រព្យធំចូលមកតែម្តង។ ដូចនេះ លុយដែលចូលមកគឺមិនធម្មតានោះឡើយ៕