ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលធ្វើឲ្យកូនក្នុងផ្ទៃមានប្រាជ្ញាខ្ពស់។ តើមានអ្វីខ្លះទៅ?
- ផ្លែចេក អ្នកម្តាយគួរតែញ៉ាំក្នុងពេលមានផ្ទៃពោះ ព្រោះក្នុងនោះមានសារធាតុដែលអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ ថែមទាំងជួយឲ្យរូបរាងរបស់កូនលូតលាស់បានគ្រប់ជ្រុងជ្រោយផងដែរ។
- ផ្លែប៉ោម បើអ្នកម្តាយបរិភោគក្នុងពេលមានផ្ទៃពោះ នឹងជួយខួរក្បាលកូនក្នុងផ្ទៃខ្លាំងណាស់ ដោយធ្វើឲ្យកូនមានការចងចាំល្អ មិនងាយភ្លេចឡើយ។ ជាពិសេស កូនកើតចេញមកនឹងមិនងាយប្រឈមមុខនឹងជំងឺហឺតឡើយ។
- ផ្លែទ្រលាប់ ក៏អ្នកម្តាយគួរតែពិសារខ្លះដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលជួយព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺជាច្រើនទៀត។ ជាពិសេស ក៏មានផ្ទុកសារធាតុចិញ្ចឹមដែលអាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855