ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មានចរិតដែលរស់រវើកខ្លាំង។ ចំពោះបុរស នៅពេលវ័យក្មេងមិនសូវអាចទទួលបានផលទេ ប៉ុន្តែពេលមានអាយុរាងច្រើន នឹងមានទ្រព្យចាប់ផ្តើមចូលមក។ ចំណែកនារីវិញ ជាប្រពន្ធល្អ ដោយចេះរៀបចំទុកដាក់ផ្ទះយ៉ាងមានរបៀប។ ជាពិសេស អាចជួយលើករាសីជូនស្វាមីផងដែរ។
ឆ្នាំវក
បុរសដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត ប្រតិកម្មលឿន ចូលចិត្តរាប់អានមិត្ត ដោយមានអ្នកតាមជួយច្រើន។ ជាហេតុដែលធ្វើឲ្យគេមានទ្រព្យអាចចូលមកច្រើនណាស់។ ចំណែកនារីវិញ មានចរិតឯករាជ្យ ថែមទាំងមានលាភល្អតាមជិតខ្លួនជានិច្ច។ ជាពិសេស ក៏អាចជួបនឹងគូស្រករដែលល្អផងដែរ។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុងចំណោមឆ្នាំទាំង១២ មានលាភច្រើនជាងគេ។ បុរសដែលកើតក្នុងឆ្នាំនេះ មានចិត្តកត្តញ្ញូតាធម៌ មានទំនួលខុសត្រូវខ្ពស់ ថែមទាំងអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់ផងដែរ។ នារីឆ្នាំកុរវិញ មានចិត្តទូលាយ មិនចូលចិត្តប្រកាន់ និងស្មោះត្រង់។ ជាពិសេស ទ្រព្យដែលមានលើដៃគេទាំងអស់ សុទ្ធតែពឹងលើសមត្ថភាពផ្ទាល់ខ្លួនទាំងអស់៕