ជំងឺខ្លាញ់រុំថ្លើមត្រូវបានគេបែងចែកជាពីរក្រុម ដោយមួយបង្កឡើងដោយគ្រឿងស្រវឹង និងមួយទៀតមិនបង្កឡើងដោយគ្រឿងស្រវឹងទេ។ មិនខ្វល់ថាអ្នកមានជំងឺខ្លាញ់រុំថ្លើមប្រភេទណាឡើយ គឺវាសុទ្ធតែជាដើមហេតុដ៏ចំបងមួយដែលនាំឲ្យខ្សោយថ្លើមបាន។ ទាក់ទងនឹងជំងឺខ្លាញ់រុំថ្លើមដែលមិនបង្កឡើងដោយគ្រឿងស្រវឹង ជាធម្មតាគឺវាកើតឡើងលើអ្នកដែលមានរបៀបរស់នៅបែបស៊ីដេកៗ ឬធាត់ៗ។ ប៉ុន្តែដំណឹងល្អនោះគឺថា ជំងឺខ្លាញ់រុំថ្លើមទាំងពីរនេះនៅតែអាចដោះស្រាយបានជាមួយនឹងការជ្រើសរើសរបបអាហារដែលត្រឹមត្រូវ។ ខាងក្រោមនេះ ខ្ញុំនងឹបង្ហាញនូវអាហារមួយចំនួនដែលអ្នកគួរតែបញ្ចូលទៅក្នុងរបបអាហារដើម្បីជួសជុល ឬដោះស្រាយថ្លើមដែលកំពុងតែរុំដោយខ្លាញ់៖

១ពណ៌បៃតង

បើសិនជាអ្នកមិនចូលចិត្តញ៉ាំបន្លែពណ៌បៃតងទេ អ្នកប្រហែលជាត្រូវពិចារណាឡើងវិញហើយ ដោយសារតែវាពិតជាល្អចំពោះសុខភាព និងអាការៈជំងឺខ្លាញ់រុំថ្លើម។ ប្រូខូលីគឺជាជម្រើសមួយដែលត្រូវបានគេរកឃើញថាជួយបង្ការ និងបន្ថយការកើនឡើងជាតិខ្លាញ់ក្នុងថ្លើមបាន។ មានបន្លែពណ៌បៃតងផ្សេងៗទៀតដែលអាចបញ្ចូលក្នុងរបបអាហារ ហើយជួយឲ្យថ្លើមមានសុខភាពកាន់តែល្អថែមទៀត។

២ប្រូតេអ៊ីន

អាហារមួយក្រុមផ្សេងទៀតដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារដែរនោះគឺប្រូតេអ៊ីន។ វាគឺជារបស់ដ៏សំខាន់សម្រាប់សុខភាព ដោយសារតែវាជួយដល់ការលូតលាស់ និងជួសជុលកោសិកា។ យ៉ាងណាមិញ អ្នកត្រូវចងចាំថា ប្រូតេអ៊ីនទាំងអស់មិនត្រូវបានបង្កើតឡើងដូចៗគ្នាឡើយ។ យកល្អគួរតែជ្រើសរើសប្រភពធម្មជាតិឲ្យបានច្រើនដូចជា អាហារសមុទ្រ សណ្តែក សាច់បក្សី ស៊ុត និងសាច់ក្រហមផងដែរ។

៣បន្លែឆ្អិន

បើសិនជាអ្នកកំពុងតែញ៉ាំបន្លែឆៅគ្រប់ពេលញ៉ាំអាហារនោះ អ្នកប្រហែលជាត្រូវបន្ថែមបន្លែឆ្អិតទៀតដែរ។ សម្រាប់របបអាហារអ្នកជំងឺខ្លាញ់រុំថ្លើម មានអាហារច្រើនប្រភេទណាស់ដែលអ្នកគួរតែចៀសវាងដូចជា នំកញ្ចប់ នំបុ័ង និងបង្អែមមួយចំនួនតូច។ មានន័យថា អាហារទាំងនេះនឹងមិនផ្តល់កាបូអ៊ីដ្រាតគ្រប់គ្រាន់សម្រាប់រាងកាយឡើយ។ អ្នកបន្ថែមកាបូអ៊ីដ្រាតដែលខ្វះខាតនេះជាមួយនឹងបន្លែឆ្អិនបាន លើកលែកតែដំឡូងបារាំង។

៤ផ្លែប័រ

ផ្លែប័រច្រើនតែត្រូវបានគេណែនាំឲ្យអ្នកជំងឺខ្លាញ់រុំថ្លើមទទួលទាន ដោយសារតែវាសម្បូរទៅដោយខ្លាញ់ល្អ Monounsaturated Fat ច្រើន។ គេរកឃើញថា ខ្លាញ់ផ្តល់សុខភាពប្រភេទនេះអាចជួយការពារកុំឲ្យខូចថ្លើមតាំងពីដំបូងមកម្លេះ។ ហេតុផលផ្សេងមួយទៀតដែលអ្នកគួរតែបញ្ចូលផ្លែប័រទៅក្នុងរបបអាហារដែរនោះគឺថា វាល្អសម្បូរជាតិសរសៃ។ កាលណាអ្នកញ៉ាំអាហារមានជាតិសរសៃកាន់តែច្រើន អ្នកនឹងងាយក្នុងការគ្រប់គ្រងទម្ងន់។

៥ប្រេងអូលីវ

អាហារផ្សេងមួយទៀតដែលអ្នកអាចជួយដល់ជំងឺខ្លាញ់រុំថ្លើមបានដែរនោះគឺ ប្រេងអូលីវ។ អ្វីដែលធ្វើឲ្យប្រេងប្រភេទនេះល្អនោះគឺថា អ្នកអាចប្រើវារោយលើបន្លែញ៉ាំ ប្រើដើម្បីចំអិន ហើយក៏មិនបាច់បារម្ភថាមិនល្អចំពោះសុខភាពដែរ។ វាអាចជួយការពារថ្លើមពីការខូចខាតគ្រប់យ៉ាង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង