ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ក្នុងឆ្នាំជូតនេះ អ្នកមិនសូវទទួលបានជោគជ័យឡើយ ដោយធ្វើឲ្យអារម្មណ៍អ្នកមិនស្រួលសោះ។ ប៉ុន្តែក្នុងឆ្នាំក្រោយ អ្នកនឹងអាចនាំទ្រព្យចូលមកច្រើន ព្រោះអ្នករកឃើញផ្លូវលាភធំ។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងឆ្នាំនេះ មិនសូវអាចសម្រេចអ្វីឡើយ ហើយសុខភាពក៏មិនដូចពីមុនដែរ។ ជាពិសេស តែងត្រូវបានគេបោកប្រាស់ ដោយធ្វើឲ្យបាត់ទ្រព្យច្រើន។ ប៉ុន្តែក្នុងឆ្នាំក្រោយ អ្នកនឹងអាចប្រមូលបានលុយចូលច្រើនតែម្តង។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី មុខរបរមិនសូវទទួលបានផលឡើយក្នុងឆ្នាំនេះ។ ជាពិសេស មិនសូវអាចទទួលបានទ្រព្យធំនោះទេ។ ប៉ុន្តែក្នុងឆ្នាំក្រោយវិញ មិនថាដើរដល់ណាទេ សុទ្ធតែមានទ្រព្យចូលមករកអ្នកទាំងអស់៕