១.ធ្វើឲ្យស្បែកភ្លឺ
ទឹកលាងមុខឪឡឹកអាចជួយលាងស្បែកមុខខាងក្នុងរបស់អ្នកបានយ៉ាងជ្រៅ។ជ្រលក់សំឡីជាមួយនឹងទឹកឪឡឹកដែលលាយជាមួយទឹកឃ្មុំរួចធ្វើការជូតវាពេញផ្ទៃមុខនិងករបស់អ្នក។អ្នកប្រាកដជាមានអារម្មណ៍ស្រស់ស្រាយនិងស្បែកភ្លឺថ្លា។
២.កម្ចាត់មុនក្បាលខ្មៅ
យកសាច់ឪឡឹកមកច្របាច់យកទឹកហើយលាយជាមួយម្សៅbesan(ប្រភេទម្សៅសម្រាប់យកទៅធ្វើអាហារដែលសំបូរទៅដោយជាតិប្រូតិអ៊ិន ដែកនិងfiber)រួចលាបវាលើមុខហើយទុកវាចោលពី២០ទៅ២៥នាទីរហូតដល់វាស្ងួតសឹមលាងវាចេញ។វាពិតជាជួយកម្ចាត់មុនក្បាលខ្មៅនិងធ្វើឲ្យមុខរបស់អ្នកសភ្លឺជាងមុន។
៣.កាត់បន្ថយស្នាមខ្មៅដោយសារកម្តៅថ្ងៃ
យកឪឡឹកនិងត្រសក់ដែលមានបរិមាណស្មើគ្នារួចកិនវាលាយចូលគ្នា។លាបវាលើមុខរបស់អ្នករួចទុកវាចោលប្រហែល២០នាទី។អនុវត្តតាមរូបមន្តនេះជារៀងរាល់ថ្ងៃក្នុងរយះពេល១ខែអ្នកនឹងឃើញស្នាមខ្មៅដោយសារកម្តៅរលាយបាត់អស់ជាមិនខាន។