ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងខែសែនក្បាលទឹកខាងមុខនេះ អ្នកមិនត្រឹមតែអាចទទួលបានលាភចូលមកជាបន្តបន្ទាប់គ្នា ថែមទាំងអាចចំណេញបានប្រាក់ដែលនឹកស្មានមិនដល់ចូលមក។ ជាពិសេស សមត្ថភាពរបស់អ្នកនឹងកើនឡើងខ្លាំងណាស់ ដោយធ្វើឲ្យអ្នកតែងទទួលបានទ្រព្យចូលមករាល់ថ្ងៃ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ក្នុងថ្ងៃសែនក្បាលទឹក មិនថាអ្នកប៉ងអ្វីទេ នឹងទទួលបានទាំងអស់។ ជាពិសេស អ្នកក៏អាចទទួលបានផលពីការបណ្តាក់ទុនផងដែរ។ ជាហេតុដែលធ្វើឲ្យចំណូលរបស់អ្នកើនឡើងទ្វេដងតែម្តង។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ក្នុងខែសែនក្បាលទឹក អ្នកនឹងងាយស្រួលក្នុងការចំណេញបានប្រាក់។ ជាពិសេស មិនថាលាភក្នុង ឬក្រៅទេ សុទ្ធតែចូលមកទាំងអស់។ ដូចនេះ គណនីសន្សំប្រាក់របស់អ្នកនឹងកើនឡើងខ្លាំង៕