ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារមៀតក្រៅពីប្រើជាគ្រឿងទេសបន្ថែមរសជាតិក្នុងអាហារហើយនោះ វាក៏អាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនគួរអោយភ្ញាក់ផ្អើល។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរមៀតប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការរួមបញ្ចូលរមៀតក្នុងរបបអាហារ ៖ 

១. ព្យាបាលបញ្ហារលាកសន្លាក់ 

នេះក៏ព្រោះតែរមៀតមានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។

២. ធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរឡើង

រមៀតមានសមត្ថភាពជម្រុញការផលិតទឹកប្រមាត់ជួយសម្រួលដល់ការរំលាយអាហារ។ ហើយការរំលាយអាហារមានលក្ខណៈប្រសើរនឹងជួយបង្កើនសមត្ថភាពរាងកាយក្នុងស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអ្នកបានទទួលទាន។

៣. បន្សាបជាតិពុលក្នុងថ្លើម

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃដើម្បីទទួលបានសុខភាពថ្លើមល្អ។ រមៀតជួយជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ។ រមៀតក៏ដើរតួនាទីជាអ្នកសម្អាតនិងទប់ស្កាត់ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងថ្លើមផងដែរ។ ការទទួលទានទឹករមៀតក្ដៅឧណ្ហរាល់ព្រឹកនឹងជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការដំណើរការបំបែកជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗ ហើយកម្ចាត់ចោលសមាសធាតុដែលមិនចាំបាច់ ឬរាងកាយមិនត្រូវការ។ ដំណើរការនេះនឹងបន្សាបជាតិពុលក្នុងរាងកាយ។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

រមៀតមានផ្ទុកសារធាតុ lipopolysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។

៦. ល្អសម្រាប់សុខភាពសួត

នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
សួតផងដែរ។

៧. បញ្ចុះសម្ពាធឈាម

រមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះអ្នកគួរព្យាយាមទទួលទានតែរមៀតជាប្រចាំ។

៨. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការទទួលទានអាហារមានផ្ទុករមៀតជាប្រចាំក៏ផ្ដល់អត្ថប្រយោជន៍ណាស់ដែរចំពោះប្រព័ន្ធសសៃឈាមបេះដូង។ នេះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង