នៅក្នុងផ្លែម្រះ មានសារធាតុជាច្រើន ដែលអាចផ្តល់ប្រយោជន៍ចំពោះសុខភាពអ្នក។ ដូចនេះ អ្នកអាចយកវាមកដាំទឹកញ៉ាំបាន។ តើនឹងមានអ្វីកើតឡើងក្រោយពេលដែលញ៉ាំរួច?

អ្នកអាចយកម្រះមកចិតជាបន្ទះៗ រួចដាំទឹកពិសារបាន។ ក្រោយពេលដែលញ៉ាំរួច វានឹងជួយរំលាយអាហារក្នុងក្រពះ និងពោះវៀនរបស់អ្នក។ ម្យ៉ាងទៀត វានឹងជួយបំបាត់អាការៈទល់លាមកផងដែរ។ ជាពិសេស វាក៏អាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នកដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលដែលអ្នកពិសាររួច វានឹងជួយបង្កើតស្បែកថ្មីលឿន។ ដូចនេះមុខអ្នកនឹងស្អាត ហើយគ្មានមុនឡើយ៕