លេខឡាន ប្រសិនជាអ្នកប្រើលេខត្រូវ នោះអ្នកនឹងអាចចៀសផុតពីគ្រោះថ្នាក់ ហើយជួបតែរឿងល្អជានិច្ច។ ដូចនេះតើឆ្នាំមមី ឆ្លូវ និងចគួរតែប្រើលេខឡានដែលមានកន្ទុយលេខប៉ុន្មានទៅ?

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះស័ក្តិសមក្នុងការប្រើលេខឡានដែលមានកន្ទុយលេខ៣ ៤ ៨។ បើអ្នកប្រើលេខទាំងនេះ នោះអ្នកនឹងអាចទទួលបានលាភសំណាងពេញមួយជីវិត មិនថាមុខរបរ ឬការងារឡើយ សុទ្ធតែអាចធ្វើបានល្អណាស់។

ឆ្នាំឆ្លូវ

អ្នកដែលកើតនៅឆ្នាំនេះស័ក្តិសមក្នុងការប្រើលេខឡានដែលមានកន្ទុយលេខ៤ ៥ ៩។ នៅពេលដែលអ្នកប្រើលេខឡាននេះ អ្នកនឹងគ្មានគ្រោះពេញមួយជីវិត។ មិនថាស្នេហា ឬមុខរបរឡើយសុទ្ធតែអាចសម្រេចដូចបំណង។ ជាពិសេសអ្នកនឹងមិនខ្វះប្រាក់ចាយនោះទេ។

ឆ្នាំច

អ្នកដែលកើតនៅឆ្នាំនេះគួរតែប្រើលេខឡានដែលមានកន្ទុយលេខ៦ ៧ ៩។ ក្រោយពេលដែលអ្នកប្រើលេខនេះ វានឹងនាំសំណាងល្អមករកអ្នក។ ជាពិសេសវានឹងជួយបណ្តេញសំណាងអាក្រក់ទាំងឡាយចេញឲ្យអស់៕