ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការងារផ្ទះទាំង៤ដែលអ្នកម្តាយមានផ្ទៃពោះមិនអាចធ្វើបាន។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនអាចយួរទំនិញធ្ងន់ៗឡើយ ព្រោះនៅពេលដែលអ្នកកាន់របស់ធ្ងន់ នឹងធ្វើឲ្យប៉ះពាល់ដល់ស្បួន ដោយធ្វើឲ្យស្បូនអ្នករំកិលខុសកន្លែង។ ដូចនេះ អ្នកនឹងអាចបាត់បង់កូនដោយមិនដឹងខ្លួន។
- ស្ត្រីមានផ្ទៃពោះ មិនអាចហាលខោអាវឡើយ ព្រោះនៅពេលដែលអ្នកហាលខោអាវ អ្នកអាចធ្វើចលនាគ្រោះថ្នាក់មួយចំនួនដូចជា អោនចុះយកខោអាវឡើងមកហាល ឬលើកដៃយកនេះ យកនោះ។ ជាហេតុដែលអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ណាស់។ ជាពិសេស ទឹកដែលចេញពីខោអាវ អាចធ្វើឲ្យអ្នកម្តាយរំអិលដួលដោយមិនដឹងខ្លួននៅពេលដែលមិនប្រយ័ត្ន។
- អ្នកម្តាយក៏មិនគួរចូលចង្ក្រានចម្អិនម្ហូបដែរ ព្រោះផ្សែងដែលមានក្នុងផ្ទះបាយ អាចធ្វើឲ្យគ្រោះថ្នាក់ដល់កូន និងអ្នក។ ជាពិសេស អ្នកម្តាយដែលចាញ់កូន អាចនឹងក្អួតច្រើនពេលដែលធុំក្លិនម្ហូបដែលខ្លួនប្រតិកម្ម។
- ស្ត្រីមានផ្ទៃពោះ ក៏មិនគួរលាងសម្អាតបន្ទប់ទឹកដែរ ព្រោះបន្ទប់ទឹកតូច មិនសូវមានខ្យល់អាកាសចេញចូលឡើយ។ នៅពេលដែលអ្នកនៅក្នុងនោះយូរ នឹងអាចធ្វើឲ្យអ្នកខ្វះអុកស៊ីសែនសម្រាប់ដកដង្ហើម។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ក្លិនដែលចេញពីសាប៊ូដែលអ្នកប្រើមកសម្អាតបង្គន់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃដែរនៅពេលដែលអ្នកស្រូកតាមច្រមុះចូលរាងកាយច្រើន៕