ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកម្តាយមានកម្លាំងគ្រប់គ្រាន់ក្នុងពេលឆ្លងទន្លេ។ តើមានអ្វីខ្លះទៅ?

  1. ចំណុចទី១ អ្នកម្តាយត្រូវតែរក្សាចិត្តឲ្យស្ងប់ មិនគិតច្រើន មិនភ័យព្រួយច្រើន មិនខ្លាចខ្លាំងក្នុងពេលបង្កើតកូន ព្រោះនៅពេលដែលអ្នកអាចទម្លាក់ចោលការភ័យខ្លាចទាំងឡាយ ហើយរក្សាចិត្តធម្មតា នោះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រឹង ដើម្បីឲ្យកូនកើតចេញមក។ ផ្ទុយទៅវិញ បើអារម្មណ៍អ្នកស្ថិតក្នុងសភាពច្របូកច្របល់ មិនមូល នោះអ្នកនឹងមិនមានកម្លាំងខ្លាំងក្នុងការបង្កើតកូនចេញមកឡើយ។
  2. អ្នកគួរតែហាត់ប្រាណខ្លះ ព្រោះការហាត់ប្រាណនេះ អាចជួយឲ្យអ្នកមានកម្លាំងក្នុងពេលបង្កើតកូន។ បើអ្នកមិនកម្រើក មិនធ្វើចលនា ដោយតែងគេងនៅមួយកន្លែង នោះអ្នកនឹងគ្មានកម្លាំងក្នុងការបង្កើតកូនតាមបែបធម្មជាតិនោះទេ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីនេះ ទើបអ្នកអាចបង្កើតកូនបានដោយសុវត្ថិភាព៕