ភាពតានតឹង គេងមិនគ្រប់ ទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការជ្រើសរើសអាហារត្រឹមត្រូវមកទទួលទានក៏ជួយអោយស្រកទម្ងន់ផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលជួយដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស ៖ 

១. ម្ទេសខៀវ

ជាប្រភពដ៏ប្រសើរនៃសារធាតុ capsaicin ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ ហើយដំណើរការនេះនឹងនាំឱ្យការដុតបំផ្លាញជាតិខ្លាញ់ដែលលើសមានលក្ខណៈកាន់តែប្រសើរឡើង។

២. ស៊ុត

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់គុណភាពខ្ពស់និងសារធាតុចិញ្ចឹមប្រូតេអ៊ីនដែលជួយអោយអ្នកស្រកទម្ងន់បានឆាប់តាមរយៈការកាត់បន្ថយចំណង់អាហារ។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំធម្មជាតិ ១ ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនអាហារ ៣០ នាទី។ ប៉ុន្តែអ្នកក៏អាចទទួលទាននៅពេលផ្សេងទៀតខុសពីពេលព្រឹកផងដែរ។ នោះក៏ព្រោះតែក្រូចឆ្មារនិងទឹកឃ្មុំមានផ្ទុកសារធាតុ polyphenol និងជាតិសសៃ pectin ដែលជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ចូរទទួលទានទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ​នៅរាល់ពេលអ្នកឃ្លានអ្វីដែលផ្អែមៗខ្លាំង។ ភេសជ្ជៈនេះជួយកាត់បន្ថយចំណង់អាហារ។

៤. ទំពាំងបារាំង

បន្លែនេះមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ។ នោះក៏ព្រោះតែទំពាំងបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលចាំបាច់ក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យគាំងជាប់ ឬត្រូវស្តុកទុកត្រង់ផ្នែកកណ្ដាលនៃរាងកាយ។

៥. តែបៃតង

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែបៃតងជួយដល់ការបំបែកកោសិកាខ្លាញ់ និងបង្កើនអត្រានៃការដុតរំលាយអាហារក្នុងរាងកាយ។

៦. ចេក

ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។

៧. ខ្ទឹមស

អង់ស៊ីម allicin ក្នុងខ្ទឹមសមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ជួយឱ្យស្រកទម្ងន់គួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារប្រចាំថ្ងៃ។

៨.ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុយមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងប្រូតេអ៊ីនដែលបង្កើនការដុតរំលាយអាហារក្នុងរាងកាយនិងទប់ស្កាត់ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងពោះ៕