ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពឆ្អឹងខ្នង។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរកែប្រែដើម្បីចៀសផុតពីបញ្ហាឈឺខ្នង ៖
១. គេងលើពូកចាស់
ពូកល្អមួយអាចរក្សាគុណភាពត្រឹមពី ៨ ទៅ ១០ ឆ្នាំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្លាប់ផ្លាស់ប្ដូរពូកថ្មីសោះសម្រាប់រយៈពេលច្រើនជាង ១០ ឆ្នាំហើយនោះឆ្នឹងកងខ្នងប្រាកដជាមិនអាចទទួលបានការទប់ទ្រស្របតាមតម្រូវការឡើយ។ ជាលទ្ធផលអាការៈឈឺខ្នងនឹងលេចឡើង! ដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរពូកចាស់ចេញដោយជំនួសមកវិញនូវពូកថ្មីដែលមិនរឹងពេក ឬទន់ពេក។
២. ស្ពាយកាតាបធ្ងន់ៗពេក
ទម្លាប់ស្ពាយកាតាបធ្ងន់ៗពេក គឺមិនល្អសោះឡើយចំពោះសុខភាពឆ្អឹងខ្នង។ សូម្បីតែសន្លាក់ត្រង់-កនិងស្មាក៏នឹងទទួលរងផលប៉ះពាល់ដែរ!
៣. ការអង្គុយពេញមួយថ្ងៃ
ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ការអង្គុយផ្ដល់សម្ពាធដល់ឆ្អឹងខ្នងច្រើនជាងការឈរ។ ម្យ៉ាងវិញទៀតទម្លាប់នេះក៏អាចបណ្ដាលឱ្យសាច់ដុំខ្នងចុះខ្សោយដោយសារភាពអសកម្មផងដែរ។ ការអង្គុយយូរៗពេកក្នុងមួយថ្ងៃអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងអាការៈឈឺខ្នង ជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។
៤. ស្ត្រេសពេក
សាច់ដុំត្រង់ក និងខ្នងក៏រងភាពតានតឹងផងដែរនៅពេលអ្នកស្ត្រេស។ ជាលទ្ធផលហានិភ័យនៃអាការៈឈឺចាប់រោយក និងឆ្អឹងខ្នងក៏កើនឡើងខ្ពស់។
៥. មិនធ្វើលំហាត់ប្រាណសោះ
ការធ្វើលំហាត់ប្រាណជួយដល់បង្កើនការលូតលាស់នៃសាច់ដុំដែលចាំបាច់សម្រាប់ការទ្រទ្រង់ខ្នង។ នៅពេលអ្នកមិនបានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ទេនោះអាការៈឈឺខ្នងនឹងលេចឡើង។ ការមិនធ្វើលំហាត់ប្រាណសោះក៏ជះឥទ្ធិពលដល់សុខភាពសន្លាក់គួរឱ្យកត់សម្គាល់ដោយលំហូរឈាមទៅកាន់សន្លាក់ត្រូវបានកាត់បន្ថយនៅពេលអ្នកមិនធ្វើសកម្មភាពរាងកាយអ្វីសោះ។ ខណៈនេះសន្លាក់នឹងត្រូវខ្វះការផ្គត់ផ្គង់នូវអុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពរឹងមាំសុខភាពល្អ។ ការធ្វើលំហាត់ប្រាណទៀងទាត់ ឬរាងកាយមានភាពសកម្មពិតជាអាចជួយទប់ស្កាត់បញ្ហាសន្លាក់បានយ៉ាងប្រសើរ៕