មានទារកមួយចំនួនមិនចូលចិត្តសើចឡើយដោយសារតែអ្នកមិនចេះធ្វើនូវសកម្មភាពមួយចំនួនដែលអាចធ្វើឲ្យគេសើច ដូចនេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យគេសើច ហើយសប្បាយចិត្តនោះ?
- អ្នកអាចដាក់គេក្នុងអន្រឹងដោយយោរមកយោរទៅ ហើយច្រៀងឲ្យគេស្តាប់ ដោយអាចធ្វើសម្លេងចម្លែកៗ នោះគេនឹងស្តាប់ដោយសប្បាយចិត្តជាមិនខានឡើយ ថែមទាំងអាចធ្វើឲ្យគេឆាប់គេងទៀតផង។
- អ្នកអាចធ្វើកាយវិការក្រមិចក្រមើមដាក់កូននៅពេលដែលកូនគេងលើគ្រែ នោះកូននឹងសើចដាក់អ្នក ហើយសប្បាយចិត្តដោយសារតែគេមិនដែលឃើញកាយវិកាទាំងនេះពីមុនមក។
- អ្នកក៏អាចយកប្រដាប់ប្រដាល់លេងផ្សេងៗមកបង្វិលនៅមុខកូនរបស់អ្នកដែរ នោះគេនឹងសប្បាយចិត្ត ដោយសារតែគេចង់បានរបស់លេងនោះ ហើយគេក៏មានភាពងឿឆ្ងល់ដែរ។
- នៅពេលព្រឹក អ្នកក៏អាចនាំកូនទៅហាលថ្ងៃនៅសួនច្បារបានដែរ នោះកូនមិនត្រឹមតែសប្បាយចិត្តដោយបានចេញទៅក្រៅ ថែមទាំងល្អចំពោះសុខភាពកូនបានទៀតផង។
- អ្នកក៏អាចយកដៃរបស់អ្នកប៉ះមុខ ឬស្បែករបស់កូនថ្មមៗ នោះគេនឹងមានអារម្មណ៍រសើប ហើយសើចដាក់អ្នក។
- អ្នកអាចទិញប្រដាប់ប្រដាល់លេងដែលប្លែកៗ ប៉ុន្តែមានសុវត្ថិភាពឲ្យកូនលេងបាន នោះគេនឹងសប្បាយចិត្តជាខ្លាំង។
- ការពរកូនឲ្យខ្ពស់ឡើងទៅលើ ដើម្បីឲ្យគេមានអារម្មណ៍រន្ធក់ នោះគេនឹងសប្បាយចិត្តជាខ្លាំង៕