សក់ខូចមិនជាបញ្ហាទៀតឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ ៖

១. ផ្លែបឺរ

រូបមន្តនេះសាកសមណាស់សម្រាប់អ្នកមានបញ្ហាសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរដែលកិនរួច ១ ផ្លែជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៤៥ នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។

២. ប្រទាលកន្ទុយក្រពើ

រូបមន្តប្រទាលកន្ទុយក្រពើ គឺល្អណាស់សម្រាប់ជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។

៣. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ ក្រោយពេលកក់សម្អាតសក់រួច ចូរប្រើប្រាស់ទឹកល្បាយលាងសក់។ បន្ទាប់មកលាងសម្អាតចេញជាមួយទឹកធម្មតា និងប្រើប្រាស់ក្រែមបន្ទន់សក់ដូចពេលធម្មតា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង