នៅពេលដែលទារកទើបនឹងកើត អ្នកគួរតែស្វែងយល់ពីពេលវេលា និងកន្លែងដែលគួរតែងូតទឹកឲ្យកូនឲ្យបានច្បាស់លាស់ ទើបវាមិនប៉ះពាល់ដល់កូន។ ដូចនេះតើគួរតែងូតទឹកឲ្យកូននៅកន្លែងណាទៅ?
នៅពេលដែលកូនទើបតែចេញពីពេទ្យ អ្នកអាចប្តូរមកងូតទឹកឲ្យកូននៅពេលយប់បាន ហើយបំបៅទឹកដោះដល់គេ នោះគេនឹងអាចគេងលក់ស្រួលនៅពេលយប់។ អ្នកត្រូវតែងូតទឹកដែលមានសីតុណ្ហភាពចន្លោះ៣៧អង្សាសេដល់កូន ដោយមិនត្រូវប្រើទឹកក្តៅពេក ឬត្រជាក់ពេកនោះទេ។ ម្យ៉ាងទៀតនៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកមិនចាំបាច់ងូតក្នុងបន្ទប់ទឹកនោះទេ អ្នកអាចងូតឲ្យកូនក្នុងបន្ទប់ដែលមានភាពកក់ក្តៅ ដោយយកទឹកពីបន្ទប់ទឹកមកបានហើយ នោះវាងាយស្រួលងូតបន្តិច ដោយមិនសូវចង្អៀតនោះទេ៕