ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារគូទរបស់កូនមិនឲ្យរលាកឡើងក្រហម។ តើមានអ្វីខ្លះទៅ?

នៅពេលដែលគូទរបស់កូនតែងស្ថិតក្នុងសភាពសើម នោះនឹងងាយរលាក ហើយឡើងកន្ទួលក្រហមខ្លាំងណាស់។ ដូចនេះ នៅពេលដែលកូននោមបានពី២ទៅ៣ដង អ្នកគួរតែប្តូរខោទឹកនោមឲ្យកូន ទើបមិនធ្វើឲ្យគូទរបស់កូនឡើងក្រហម។ ជាពិសេស នៅពេលដែលកូនបត់ជើងធំរួច អ្នកម្តាយមិនគួរយកតែកន្សែងសើមជូតឲ្យកូននោះទេ ដោយអ្នកម្តាយគួរតែយកកូនទៅលាងគូទចេញ ហើយយកកន្សែងស្ងួតជូតទឹកចេញ ទើបមិនធ្វើឲ្យគូទរបស់កូនងាយរលាក។ ក្រោយពេលដែលជូតរួច អ្នកគួរតែទុកឲ្យគូទកូនត្រូវខ្យល់បន្តិចសិន ទើបស្លៀកខោទឹកនោមនោះឲ្យកូន។ មិនត្រឹមតែប៉ុណ្ណោះ ខោទឹកនោមរបស់កូនត្រូវតែផ្លាស់ប្តូរទៅតាមទម្ងន់របស់កូន ព្រោះខោទឹកនោមតូចពេក អាចកកិតនឹងគូទកូន ដោយធ្វើឲ្យងាយឡើងកន្ទួលក្រហមខ្លាំងណាស់។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ដើម្បីការពារកុំឲ្យកូនរលាកគូទ។ ប៉ុន្តែបើគូទកូនរលាកហើយ អ្នកម្តាយអាចយកឡេកូនក្មេងមកលាបឲ្យកូនបាន បើធ្ងន់ធ្ងរ គួរតែនាំកូនទៅពេទ្យពិនិត្យ ទើបមិនគ្រោះថ្នាក់៕