ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃវីតាមីន A ចំពោះសុខភាព ពិសេស គឺភ្នែក ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ពីប្រភពដ៏ប្រសើរនៃវីតាមីននេះមានអ្វីខ្លះឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពដ៏ល្អបំផុតនៃវីតាមីន A ៖
១. ការ៉ុត
ត្រឹមទំហំមធ្យម ការ៉ុតអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន A ចាំបាច់ប្រចាំថ្ងៃដល់ទៅ ២០០ ភាគរយ។ ហើយក្រៅពីវីតាមីន A បន្លែមើមនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ ម៉ាញ៉េស្យូម និងវីតាមីន C ផងដែរ។
២. ដំឡូងផ្អែម
ត្រឹមទំហំមធ្យម ដំឡូងផ្អែមអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន A ចាំបាច់តាមតម្រូវការប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យច្រើនដល់ទៅ ៤០០ភាគរយក្រៅពីវីតាមីន A បន្លែមើមនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក វីតាមីន b6 និងវីតាមីន C។
៣. ម្ទេសផ្លោក
អ្នកអាចទទួលបានវីតាមីន A ដល់ទៅ ៤២ ភាគរយនៃតម្រូវការប្រចាំថ្ងៃក្នុងមួយស្លាបព្រាបាយនៃម្ទេសផ្លោក។ វាក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងធ្វើឱ្យស្បែកស្រស់ស្អាតក្មេងជាងវ័យផងដែរ។
៤. ត្រីធូណា
ត្រឹម ១០០ក្រាមនៃត្រីធូណាអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន A ចាំបាច់តាមតម្រូវការប្រចាំថ្ងៃដល់ទៅ ៥០ភាគរយ។
៥. ត្រសក់ផ្អែម
មានផ្ទុកវីតាមីន A ខ្ពស់ ប៉ុន្តែកាឡូរីនិងជាតិខ្លាញ់ទាប។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីគួរឱ្យកត់សម្គាល់។
៦. ស្វាយ
ស្វាយ ១ ពែងអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន A ចាំបាច់ប្រចាំថ្ងៃដល់ទៅ ៣៦ភាគរយ។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម សារធាតុ folate ប្រូតេអ៊ីន វីតាមីន B6 វីតាមីន C និងវីតាមីន K៕