ការទទួលទានអាហារតាមប្រភេទក្រុមឈាមក៏ចាំបាច់ណាស់ដែរដើម្បីរក្សាបាននូវសុខ្រភាពប្រសើរ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើក្រុមឈាមអ្វីគួរទទួលទានអាហារប្រភេទណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញដឹងពីរបបអាហារតាមប្រភេទក្រុមឈាម ៖
១. ប្រភេទ AB
អ្នកដែលមានឈាមប្រភេទនេះច្រើនជួបប្រទះបញ្ហាអាស៊ីតក្រពះទាបដែលគួរជៀសវាងសាច់ឆ្អើរ សាច់កែច្នៃ គ្រឿងស្រវឹង និងកាហ្វេអ៊ីន។ ជំនួសមកវិញពួកគេគួរព្យាយាមទទួលទានបន្លែបៃតង ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ គ្រឿងសមុទ្រ និងតៅហ៊ូឱ្យបានច្រើន។
២. ប្រភេទ B
អ្នកដែលក្រុមឈាមប្រភេទនេះគួរទទួលទានអាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ទាប សាច់គ្មានខ្លាញ់ ស៊ុត និងបន្លែបៃតង ប៉ុន្តែគួរចៀសវាងសាច់មាន់ គ្រាប់ល្ង សណ្ដែកដី ប៉េងប៉ោះ សណ្ដែក ស្រូវសាឡី និងពោត។
៣. ប្រភេទ A
អ្នកដែលមានក្រុមឈាមប្រភេទនេះច្រើនតែមានប្រព័ន្ធភាពស៊ាំខ្សោយ។ ដូច្នេះចូរព្យាយាមទទួលទានគ្រាប់ធញ្ញជាតិ សណ្ដែកពពួក legumes បន្លែផ្លែឈើធម្មជាតិស្រស់ៗឱ្យបានច្រើន ប៉ុន្តែគួរចៀសវាងទទួលទានសាច់ច្រើន។
៤. ប្រភេទ O
មនុស្សក្រុមឈាមប្រភេទ O គួរព្យាយាមទទួលទានអាហារសម្បូរដោយប្រូតេអ៊ីនគុណភាពខ្ពស់ រួមបញ្ចូលទាំងអាហារផ្សំឡើងពីទឹកដោះគោ សណ្ដែក បន្លែ ត្រី សាច់បក្សី និងសាច់គ្មានខ្លាញ់ឱ្យបានច្រើន៕