42637561 - baby holding a mobile phone isolated on white background

អ្នកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនមើលទូរទស្សន៍ iPad និងទូរស័ព្ទច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់កូនខ្លាំងណាស់។ តើវានឹងផ្តល់ផលវិបាកអ្វីខ្លះដល់កូនអ្នក?

  1. បើកូនមើលច្រើន នោះវាងាយប៉ះពាល់ដល់ភ្នែកកូនខ្លាំងណាស់ ដោយសារតែមើលយូរនឹងធ្វើឱ្យភ្នែកនឿយហត់ ជាហេតុធ្វើឱ្យមើលអ្វីមិនច្បាស់ឡើយ។
  2. វានឹងអាចធ្វើឱ្យកូនងាយធាត់ ព្រោះនៅពេលដែលគេប្រើគ្រឿងអេឡិចត្រូនិចទាំងនេះ គេនឹងអង្គុយតែមួយកន្លែង ជាហេតុអាចធ្វើឱ្យគេធាត់ដោយសារគេមិនបានធ្វើចលនាផ្សេងៗ។
  3. វាក៏អាចធ្វើឱ្យកូនមានអារម្មណ៍មិនមូលដែរ ព្រោះចិត្តគេចង់តែលេងទេ ហើយមិនចង់ធ្វើអ្វីទាំងអស់។
  4. វានឹងប៉ះពាល់ដល់ខួរក្បាលកូនខ្លាំងណាស់ ជាហេតុធ្វើឱ្យគេងមិនលក់ ឬរៀនមិនចូលជាដើម ជាងនេះទៅទៀត ខួរក្បលគេនឹងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។
  5. វាអាចនឹងធ្វើឱ្យកូនខូចបាន ព្រោះជួនកាល់គេអាចមើលប៉ះចំរឿងដែលកូនក្មេងមិនគួរមើល ហើយក្រោយពេលដែលគេមើលរួច រូបភាពទាំងនេះនឹងស្ថិតក្នុងខួរក្បាលកូនជានិច្ច៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង