ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់អាក្រក់របស់កូនដែលអ្នកម្តាយមិនគួរឃាត់ ព្រោះខួរក្បាលកូនកំពុងតែលូតលាស់បានល្អណាស់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនចាប់បានរបស់ ហើយបោះផ្តេសផ្តាស ដោយឃើញរបស់ធ្លាក់លើដី បែរជាសប្បាយចិត្តខ្លាំង នោះជាសញ្ញាប្រាប់អ្នកម្តាយថា ខួរក្បាលកូនលូតលាស់បានល្អណាស់។ ដំណាក់កាលនៃការចាប់ និងបោះនេះ ជាការវឹកហាត់ការកាន់ និងចាប់យករបស់កូន ហើយក៏ជាទម្លាប់ធ្វើឲ្យខួរក្បាលកូនរស់រវើកខ្លាំងដែរ។
- នៅពេលដែលកូនបៀរដៃ អ្នកម្តាយមិនគួរឃាត់កូនឡើយ ព្រោះវាជាដំណាក់កាលដែលខួរក្បាលកូនកំពុងតែលូតលាស់ខ្លាំង។ ដូចនេះ អ្នកម្តាយមិនគួរឃាត់កូនឡើយ ព្រោះពេលដែលអាយុកូនកាន់តែធំ នោះទម្លាប់នៃការបៀរដៃនេះនឹងអាចបាត់តាមនោះដែរ។
- នៅពេលដែលកូនមានទម្លាប់មិនពាក់ស្រោមជើង ហើយដើរលើដី ក៏ជាទម្លាប់ដែលជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានខ្លាំងពូកែដែរ។ ដូចនេះ អ្នកគួរតែបណ្តោយតាមកូន ទើបកូនឆ្លាតខ្លាំង៕